កូរ៉េទាំង2ឈានដល់ព្រមព្រៀងគ្នា លោកគីម ជុនអ៊ុន បង្ហាញជំហរគួរឱ្យភ្ញាក់ផ្អើល
ប្រទេសកូរ៉េទាំង២ ៖ យោងតាម YONHAP ថា ប្រមុខការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក CHUNG EUI YONG ដែលលាតត្រដាងបណ្តាលទ្ធផលនៃទស្សនកិច្ចរបស់គណៈប្រតិភូលោកនៅកូរ៉េខាងជើងឱ្យដឹងនាថ្ងៃទី៦ មីនា ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងគ្នារៀបចំធ្វើនាខែមេសាខាងមុខនេះនូវការជួបគ្នាកំពូលមួយរវាងមេដឹកនាំនៃប្រទេសទាំង២ ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក CHUNG EUI YONG បញ្ជាក់ថា ការជួបគ្នាកំពូលអន្តរកូរ៉េលើកទី៣រវាងប្រធានាធិបតីលោក MOON JAE IN និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងធ្វើនៅផ្ទះសន្តិភាពជាទីតាំងរបស់កូរ៉េខាងត្បូង ក្នុងតំបន់សន្តិសុខរួមហៅភូមិប៉ានមុនហ្សូម ។
ប្រសិនបើការជួបគ្នាកំពូលនេះពិតជាកើតមាននោះនឹងជាលើកដំបូង ហើយដែលមេដឹកនាំកូរ៉េខាងជើងមួយរូបមកជាន់ដីកូរ៉េខាងត្បូងចាប់តាំងពីបញ្ចប់សង្គ្រាមកូរ៉េមក ។
លោក CHUNG និងបេសកជនពិសេសរបស់លោកប្រធានាធិបតី MOON JAE IN ៤រូបទៀតបានមកបំពេញទស្សនកិច្ច២ថ្ងៃនៅក្រុងព្យុងយ៉ាងដែលនៅទីនោះ ពួកគេបានជួបដោយមានការរាក់ទាក់បំផុតជាមួយលោកគីម ជុងអ៊ុន ។
លោក CHUNG ថ្លែងថា កូរ៉េទាំង២បានសម្រេចបង្កើតខ្សែទាក់ទងទូរស័ព្ទដោយផ្ទាល់រវាងមេដឹកនាំដើម្បីអាចពិគ្រោះពិភាក្សាគ្នាដោយជិតស្និទ្ធ ហើយកាត់បន្ថយភាពតានតឹងខាងយោធា ហើយក៏៏ព្រមព្រៀងគ្នាដែរ ធ្វើការសន្ទនាតាមទូរស័ព្ទលើកដំបូងមុនការជួបគ្នាកំពូលអន្តរកូរ៉េលើកទី៣ ។
លោកបន្តថា កូរ៉េខាងជើងក៏អះអាងជាថ្មីដែរពីឆន្ទៈផាត់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ កូរ៉េខាងជើងអះអាងយ៉ាងច្បាស់ពីការសន្យាចំពោះការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយនិយាយថា ខ្លួនគ្មានហេតុផលណាមួយចង់បានអាវុធនុយក្លេអ៊ែរទេ ប្រសិនបើសន្តិសុខនៃរបបរបស់ខ្លួនត្រូវបានធានា ហើយបណ្តាការគំរាមកំហែងខាងយោធាប្រឆាំងកូរ៉េខាងជើងត្រូវបានលុបបំបាត់ចោល ។ កូរ៉េខាងជើងក៏និយាយដែរចង់ធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកស្តីពីបណ្តាមធ្យោបាយឱ្យសម្រេចបានការរំសាយនុយក្លេអ៊ែរ ហើយធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ។
យោងតាមលោក CHUNG ថា មេដឹកនាំកូរ៉េខាងជើងយល់ព្រមដាក់បញ្ហារំសាយនុយក្លេអ៊ែររបស់ខ្លួនលើតុចរចាជាមួយសហរដ្ឋអាេមរិកដោយគ្មានលក្ខខណ្ឌ ។
លោកបន្តថា លោកគីម ជុងអ៊ុន ថ្លែងថា បញ្ហារំសាយនុយក្លេអ៊ែរអាចស្ថិតក្នុងរបៀបវារៈនៃការចរចាកូរ៉េខាងជើង-សហរដ្ឋអាេមរិក ។ លោកគីម ជុងអ៊ុន ឱ្យដឹងថា យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការពិត ហើយលោកនិយាយយ៉ាងច្បាស់ថា ការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ គឺជាការណែនាំមួយរបស់បិតាលោក គឺលោកគីម ជុងអុីល រួចពុំមានការផ្លាស់ប្តូរលើចំណុចនេះឡើយ ។
កូរ៉េខាងជើងក៏អះអាងដែរថា នឹងពុំមានការបង្កហេតុខាងយោធាថែមទៀតឡើយ ដូចជាការសាកល្បងនុយក្លេអ៊ែរមួយឬការបាញ់មីស៊ីលបាលីស្ទិកមួយ បើដរាបណាការពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងកំពុងប្រព្រឹត្តទៅ ។ លើសពីនេះទៀត កូរ៉េខាងជើងសន្យាពុំប្រើអាវុធនុយក្លេអ៊ែរ ព្រមទាំងអាវុធធម្មតាផងដែរប្រឆាំងកូរ៉េខាងត្បូង ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៦ មីនា បានស្វាគមន៍ដល់បណ្តាសញ្ញាបើកចំហរបស់កូរ៉េខាងជើងលើការចរចាជាយថាហេតុមួយជាមួយសហរដ្ឋអាេមរិក តែដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្នរង់ចាំមើលអ្វីដែលកើតមានជាក់ស្តែង ។
ពេលសួរលោកពីជំហរគួរឱ្យភ្ញាក់ផ្អើលរនេះរបស់កូរ៉េខាងជើង ក្រោយរយៈពេលច្រើនខែនៃការដំឡើងវោហោសាស្ត្រដាក់គ្នារហូតដល់នាំឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា លោកត្រាំ យល់ថា បណ្តាសេចក្តីថ្លែងការណ៍មកពីកូរ៉េខាងត្បូងក៏ដូចជាមកពីកូរ៉េខាងជើងមានលក្ខណៈវិជ្ជមានបំផុត ។ នេះនឹងជារឿងល្អសម្រាប់ពិភពលោក ក៏ដូចជាសម្រាប់កូរ៉េខាងជើង ព្រមទាំងឧបទ្វីបកូរ៉េ ក៏ប៉ុន្តែយើងត្រូវរង់ចាំមើល តើនឹងមានអ្វីកើតមានទៀត ។ លោកបន្តថា លោកចាត់ទុកថា ជាការស្មោះស្ម័គ្រសំណើចរចារបស់
ក្រុងព្យុងយ៉ាង ។
ពេលសួរលោកពីជំហរគួរឱ្យភ្ញាក់ផ្អើលរនេះរបស់កូរ៉េខាងជើង ក្រោយរយៈពេលច្រើនខែនៃការដំឡើងវោហោសាស្ត្រដាក់គ្នារហូតដល់នាំឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា លោកត្រាំ យល់ថា បណ្តាសេចក្តីថ្លែងការណ៍មកពីកូរ៉េខាងត្បូងក៏ដូចជាមកពីកូរ៉េខាងជើងមានលក្ខណៈវិជ្ជមានបំផុត ។ នេះនឹងជារឿងល្អសម្រាប់ពិភពលោក ក៏ដូចជាសម្រាប់កូរ៉េខាងជើង ព្រមទាំងឧបទ្វីបកូរ៉េ ក៏ប៉ុន្តែយើងត្រូវរង់ចាំមើល តើនឹងមានអ្វីកើតមានទៀត ។ លោកបន្តថា លោកចាត់ទុកថា ជាការស្មោះស្ម័គ្រសំណើចរចារបស់
ក្រុងព្យុងយ៉ាង ។
ទោះបីយ៉ាងណា ប៉ុន្មានម៉ោងក្រោយមកក្រសួងការបរទេសអាមេរិកបានប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗប្រឆាំងក្រុងព្យុងយ៉ាងក្រោយពីកំណត់ថា របបកូរ៉េខាងជើងបានប្រើសារធាតុពុល VX ចាត់ទុកជាអាវុធសម្លាប់រង្គាល ដើម្បីសម្លាប់លោកគីម ជុងណាម បងប្រុសម្តាយទីទៃ លោកគីម ជុងអ៊ុន នៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ ៕
កូរ៉េទាំង2ឈានដល់ព្រមព្រៀងគ្នា លោកគីម ជុនអ៊ុន បង្ហាញជំហរគួរឱ្យភ្ញាក់ផ្អើល
Reviewed by Komsan4KhmerHD
on
March 10, 2018
Rating: