Advertising

ប្រជាជន​លី​ប៊ី ចោល​សាច់ ស្រវា​ឆ្អឹង ហើយ​មានការ​ស្ដាយក្រោយ និង​ទម្លាយ​រឿង​ពិត​១០​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី កា​ដា​ហ្វ​ដឹកនាំ ដែល​យើង​មិន​ធ្លាប់​បានដឹង​


កា​ដា​ហ្វ​
កា​ដា​ហ្វ​

ប្រជាជន​លី​ប៊ី ចោល​សាច់ ស្រវា​ឆ្អឹង ហើយ​មានការ​ស្ដាយក្រោយ និង​ទម្លាយ​រឿង​ពិត​១០​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី កា​ដា​ហ្វ​ដឹកនាំ ដែល​យើង​មិន​ធ្លាប់​បានដឹង​..!!!
​អតីត​មេដឹកនាំ​លី​ប៊ី លោក​ម៉ួ​ម៉ា កា​ដា​ហ្វី (Muammar Gaddafi ) ត្រូវបាន​មនុស្ស​គ្រប់គ្នា​ស្គាល់​ថា ជា​កំពូល​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល និង​គ្រប់គ្រង​អំណាច​យូរ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ បន្ទាប់ពី​បានធ្វើ​បាន​ដឹកនាំ​បដិវត្តន៍​ដ៏​ធំ​មួយ​ធ្វើ​រដ្ឋប្រហារ​ឡើងកាន់​អំណាច​កាល​ឆ្នាំ​១៩៦៩ មក​លោក​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុងប្រទេស​លី​ប៊ី​និង​នៅ​ស្ទើរ​ទូទៅ​ទាំង​ទ្វីបអាហ្វ្រិក​អស់​រយៈពេល​ដល់​ទៅ​៤១​ឆ្នាំ​។ យោងតាម​ការ​ក្រាញ​អំណាច​គ្រប់គ្រង​ប្រទេស​ដ៏​យូរ របស់លោក​បានធ្វើ​ឲ្យ​មហាជន​ស្ទើរ​គ្រប់គ្នា​មិន​ពេញចិត្ដ​ហើយ​បាន​ហៅ​លោក​ថា ជា​កំពូល​ជន​ផ្ដាច់ការ មួយរូប​នៅ​លិ​ប៊ី ប៉ុន្តែ​បើ​យោងតាម​ការបើក​កកាយ​ការពិត​ទាំង​១០​យ៉ាងនេះ នឹងធ្វើ​ឲ្យ​លោកអ្នក​ហាក់ដូចជា​មិន​ចង់​ជឿ​សោះ​។ សូម​អាន​ទាំងអស់គ្នា​៖
១-​ក្នុង​របប​កា​ដា​ហ្វី​មានការ​ស្មើរ​ភាព​គ្នា​ក្នុង​សិទ្ធិ​លំនៅដ្ឋាន ៖ នៅក្នុង​សៀវភៅ​មួយ​របស់លោក កា​ដា​ហ្វី ផ្ទាល់​ឈ្មោះថា Gaddafi’s Green Book​ដែល ត្រូវបាន​បោះពុម្ព​ឡើង​កាលពី​ឆ្នាំ​១៩៧៥ បានសរសេរថា​ផ្ទះសម្បែង​មាន​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ដូចនេះ​វា​នឹង​ត្រូវបាន​គ្រប់គ្រង ឬ​បំពាន​ដោយ​អ្នកណាម្នាក់​ឡើយ​។​
២-​សេវាកម្ម​អប់រំ និង​សុខាភិបាល​ក្នុងប្រទេស​លី​ប៊ី​មិន​ត្រូវបាន​គិតថ្លៃ​ទេ​(Free) ៖ក្នុង​របប​របស់លោក កា​ដា​ហ្វី វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ​ត្រូវបាន គេ​យកចិត្តទុកដាក់​ជាខ្លាំង​ហើយ​វា​មានការ​រីកចម្រើន​ជាងគេ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​។ ប្រជាជន​លី​ប៊ី​គ្រប់រូប​ក៏មាន​សិទ្ធិ​ទទួលបាន​ការឧបត្ថម្ភ​ការព្យាបាល​ជំងឺ​ និង​ការអប់រំ​នៅក្រៅ​ប្រទេស​ស្មើៗ​គ្នា​ផងដែរ​។​
៣-​កា​ដា​ហ្វី​ជា​មេដឹកនាំ​យកចិត្តទុកដាក់​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ខ្លាំងជាងគេ​បំផុត ក្នុងចំណោម​មេដឹកនាំ​ទាំងអស់​ក្នុង​ពិភពលោក​។ លោក​បានធ្វើ​ឲ្ប្រ​ព័ន្ធ​ស្រោចស្រប់​ទាំងអស់​នៅ​លី​ប៊ី មាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ស្ទើរ​ទូទៅ​ប្រទេស​ដែល​គេ​ហៅថា the eighth wonder of the world”​។​
៤-​សម្រាប់​ការធ្វើ​ការរកស៊ី​លើ​វិស័យ​កសិកម្ម​ត្រូវបាន​លើកទឹកចិត្ត​ខ្លាំង ៖សម្រាប់​ប្រជាជន​លី​ប៊ី​ដែលមាន​បំណង​ចង់​ធ្វើ​កសិកម្ម​ពួកគេ​នឹង​ទទួលបាន​ផ្ទះ ដី​កសិកម្ម និង​គ្រាប់ពូជ​គ្រប់​ប្រភេទ​ពី​រដ្ឋាភិបាល​ដោយ​ឥតមាន​បង់ថ្លៃ​អ្វី​ឡើយ​។​
៥-​ស្ត្រី​ដែល​លី​ប៊ី​ដែល​ទើបនឹង​សម្រាលកូន​រួច​គ្រប់ៗ រូប​ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​៥,០០០​ដុល្លារ​ពីរ​ដ្ឋ​។​
៦-​ការប្រើប្រាស់​អគ្គិសនី​នៅ​លី​ប៊ី​មិន​ត្រូវបាន​គិតថ្លៃ​ទេ​(Free)
៧-​តម្លៃ​ប្រេងសាំង​ក្នុងប្រទេស​លី​ប៊ី​ទាប​បំផុត​គឺ​ត្រឹមតែ​១​លីត្រ​០.១៤​ដុល្ល​(១៤​សេ​ប្រហែលជា​៥០០​រៀល​ប៉ុណ្ណោះ​។​
៨-​កា​ដា​ហ្វី​ពង្រឹង​វិស័យ​អប់រំ​លី​ប៊ី​ស្ទើរ​ដល់​កំពូល ៖ កាលពីមុន​របប កា​ដា​ហ្វី ប្រជាជន​លី​ប៊ី​មានតែ​២៥ %​ប៉ុណ្ណោះ​ដែល​ចេះ​អាន​អក្សរ​បាន ប៉ុន្តែ​នៅក្នុង​របប​របស់លោក​មាន​ប្រជាជន​លី​ប៊ី​៨៥%​ចេះ​អាន​អក្ស​ក្នុងនោះ​មាន​២៥%​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​។​
៩-​លី​ប៊ី​មាន​ធនាគារ​រដ្ឋ​ផ្ទាល់ខ្លួន (State Bank)
១០-​កា​ដា​ហ្វី​ជា​ដឹកនាំ​លី​ប៊ី​ដំបូង​គេ​ដែល​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​កាក់​មាស (gold dinar) ក្នុងប្រទេស និង​នៅ​តំបន់​ទាំងមូល​ដើម្បី​គ្រប់គ្រង​បម្រែបម្រួល​នៃ​លុយ​ដុល្លារ​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អន្តរជាតិ​។ លោក​កា​ដា​ហ្វី ត្រូវបាន​គេ​សម្លាប់​ក្នុង​វ័យ​៦៩​ឆ្នាំ នៅក្នុង​ទីក្រុង ហ្ស៊ឺ​ត (Sirte) ប្រទេស​លី​ប៊ី កាលពី​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១០​។ ហេតុផល​នៃ​បាញ់សម្លាប់​នេះ​គឺ​ដោយសារ​គេ​រកឃើញថា​លោក​មានបំណង​ក្រាញ​អំណាច​បន្ត​ត្រកូល និង​មានបំណង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្សជាតិ​។ មកដល់ពេលនេះ​ក្រុមគ្រួសារ​របស់លោក​កំពុង​ត្រូវ​រដ្ឋាភិបាល​ថ្មី​របស់​លី​ប៊ី​ចាត់ទុកជា​សត្រូវ ហើយ​តាម​ចាប់​មក​កាត់ទោស​ជា​បន្តបន្ទាប់​៕
ប្រជាជន​លី​ប៊ី ចោល​សាច់ ស្រវា​ឆ្អឹង ហើយ​មានការ​ស្ដាយក្រោយ និង​ទម្លាយ​រឿង​ពិត​១០​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី កា​ដា​ហ្វ​ដឹកនាំ ដែល​យើង​មិន​ធ្លាប់​បានដឹង​ ប្រជាជន​លី​ប៊ី ចោល​សាច់ ស្រវា​ឆ្អឹង ហើយ​មានការ​ស្ដាយក្រោយ និង​ទម្លាយ​រឿង​ពិត​១០​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី កា​ដា​ហ្វ​ដឹកនាំ ដែល​យើង​មិន​ធ្លាប់​បានដឹង​ Reviewed by Komsan4KhmerHD on March 09, 2018 Rating: 5

Widget Recent Post No.



Powered by Blogger.