Advertising

ឃាតក​ម្មសម្លាប់​សង្សារ​ទៀត​ហើយ​ តែអត់គេចខ្លួនទេនៅ​សំងំជាមួយ​សាក​សព



រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ ខណៈ​មាន​ករណី​ឃាតកម្ម​សម្លាប់​​នារី​ជា​សង្សារ​របស់​​ខ្លួនក្នុងបន្ទប់ជួល ។ ហើយ​ជន​ជន​សង្ស័យ​​ក្រោយ​​ធ្វើ​សកម្មភាព មិន​បាន​គេចខ្លួន​នោះ​ទេ ​សុខចិត្ត​សំងំ​​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាង​លើ​នោះ ​ហើយក៏​បានដឹង​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ហេតុការណ៍​នេះ កើតឡើង​នៅ​មុន​នេះ ​នា​ព្រឹក​ថ្ងៃ​ទី​០៧ មីនា ស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍​បន្ត​ថា នារី​​ដែលស្លាប់​​ខាងលើ ឈ្មោះ ន​ង ច​ន្ទ្រា អាយុ​២៤​ឆ្នាំ ជា​កម្មការ​នី​រោងចក្រ មានស្រុក​កំណើត ភូមិ​អា​ស្ទាំង ឃុំ​អង្គររាជ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។ ដោយឡែក​ជនសង្ស័យ​ឈ្មេាះ សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់ ​ពេល​ឃាត់​ខ្លួន​ជន​នេះមិន​និយាយ​ស្តី​អ្វី​ទាំង​អស់ ហាក់ដូចជា​មនុស្ស​​​សតិមិនប្រក្រតី ឬ​ក៏​បែក​ថ្នាំ​ម្នាក់ ។
ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​កំណត់​ថា ជន​សង្ស័យ​​រូប​នេះ​ បាន​សម្លាប់​នារី​ជា​សង្សារ​តាម​វិធី​ណា ទ​ ប៉ុន្តែ​សាកសព ​គឺ​មាន​​សភាព​បែក​ពពុះមាត់ ។ ទាក់​ទិន​ករណី​នេះដែរ ត្រូវ​បាន​អ្នក​ជិតខាង​ឱ្យ​ដឹង​​​ថា ទាំង​​២​ជា​សង្សារ​នឹង​គ្នា​ តែ​ធ្លាប់​បែក​គ្នា​ម្តង​​ហើយ ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ គេ​ឃើញ​ពួក​គេ​ត្រូវរ៉ូវ​គ្នា​វិញ គ្រាន់​​តែ​មិន​​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​ទេ ។
ប្រភព​បន្ត​ថា កាលពី​យ​ប់ថ្ងៃទី០៦ មីនា គេឃើញ​​​​ខាង​ប្រុស​បាន​មក​ទាក់ទង​ខាង​ស្រី ​រួច​ក៏​បាត់​ខ្លួន​​រហូត​ ។ លុះ​​នៅ​ព្រឹកនេះ ម្ចាស់ផ្ទះ​ជួល​អត់​ឃើញ​នារី​រង​គ្រោះ​ងើប​ទៅ​ធ្វើការ ក៏​ឡើងទៅ​មើល​​ដល់​ក្នុង​បន្ទប់ ទើប​ភ្ញាក់​ផ្អើល​​​រឿង​នេះ​តែ​ម្តង ។
ឃាតក​ម្មសម្លាប់​សង្សារ​ទៀត​ហើយ​ តែអត់គេចខ្លួនទេនៅ​សំងំជាមួយ​សាក​សព ឃាតក​ម្មសម្លាប់​សង្សារ​ទៀត​ហើយ​ តែអត់គេចខ្លួនទេនៅ​សំងំជាមួយ​សាក​សព Reviewed by Komsan4KhmerHD on March 10, 2018 Rating: 5

Widget Recent Post No.



Powered by Blogger.