យករដ្ឋមន្ត្រីនាបង្ហើបថា យប់មិញសព្វាវុធរាប់ពាន់តោន ដឹកមកដល់កម្ពុជា
យករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា |
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សព្វាវុធរាប់ពាន់តោន ដែលដឹកតាមកុងតឺន័រ បានមកដល់កម្ពុជា សម្រាប់ជាមធ្យោបាយការពារប្រទេសជាតិ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការដឹកជញ្ជូនសព្វាវុធនេះ ។ សម្ដេចថា សម្ដេចនិយាយប៉ុណ្ណឹង អ្នកទាំងអស់គ្នា ប្រាកដជាដឹងហើយ មិនដែលរដ្ឋមន្ត្រីការពារជាតិទៅដឹកជញ្ជូនផ្កាទេ គឺដឹកគ្រាប់ និងកាំភ្លើងហើយ ។
សម្ដេចតេជោបញ្ជាក់ថា “សូមទោសខ្ញុំប្រើពាក្យនិយាយថា ទំនិញពិសេស ដែលហៅថា ទំនិញពិសេស គឺមិនឲ្យអ្នកណាដឹងថា ជាអ្វីទេ ប៉ុន្តែក៏មិនមែនជាគ្រឿងញៀនដែរ មិនមែនជាគ្រឿងញៀនទេ ព្រោះដឹកសុទ្ធតែកុងតឺន័រនោះ ប៉ុន្មានពាន់តោន ចូលដល់ម៉ឺនតោន ចឹងទេគ្រឿងញៀន វាមិនអាចដឹកអាហ្នឹងបានទេ វាច្បាស់ជាស្អីហើយ ។ ប៉ុន្តែប្រទេសមួយ ត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន” ។
សម្ដេចបន្ថែមថា មានអ្នកខ្លះក៏បានលួចដឹងខ្លះៗហើយ ព្រោះកាលពីយប់មិញ ការដឹកជញ្ជូននេះ មានកុងតឺន័រខ្លះវែងលើស (ខុសបច្ចេកទេស) ត្រូវបានឃាត់ចូលកន្លែងត្រួតពិនិត្យបច្ចកទេសរួចក៏ចេញមកវិញ ។ សម្ដេចថា ព្រោះមិនអាចប្រាប់ថា ក្នុងនោះមានដឹកសុទ្ធតែគ្រាប់ធំៗ បានទេ ៕
យករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា |
យករដ្ឋមន្ត្រីនាបង្ហើបថា យប់មិញសព្វាវុធរាប់ពាន់តោន ដឹកមកដល់កម្ពុជា
Reviewed by Komsan4KhmerHD
on
March 01, 2018
Rating: