Advertising

លោក ប៉ែន បូណា៖ កំហុសបុគ្គលិក៤ចំណុចធ្វើឱ្យក្រុមហ៊ុនក្ស័យធន



គ្រប់បណ្តាក្រុមហ៊ុនអាចកើនប្រាក់ចំណូលពីអតិថិនគឺកើតចេញពីកត្តាបុគ្គលិកជាសំខាន់។ ហើយក្រុមហ៊ុន បិទទ្វាក៏ចាប់ផ្តើមពីបុគ្គលិកដែរ។ ដើម្បីឱ្យកើនទាំងអតិថិជន និងប្រាក់ចំណូល គ្រប់ CEO​ ក្រុមហ៊ុនបានបណ្តុះបណ្តាលបុគ្គលិកឱ្យក្លាយជាអ្នកជំនាញប្រកបដោយផលិតភាព។ តែក៏​មាន​ក្រុម​​​​ហ៊ុនមួយចំនួនធំនៅតែជួបប្រទះទោះជាបណ្តុះបណ្តាលក្តី លើកទឹកចិត្តក្តី ជម្រុញយ៉ាងណា ក៏មិន​អាច​​​ទទួលបានផលផ្លែផ្កាឡើយ។
ទាក់ទិនបញ្ហានេះ លោក ប៉ែន បូណា ជានិពន្ធនាយកទូរទស្សន៍ PNN បានលើកឡើងថា៖«​ក្រុមហ៊ុន និងក្លាយជាបំណុលប្រសិនបើបុគ្គលិកអសកម្មដោយសារកត្តា៤យ៉ាងដែលម្ចាស់ក្រុមហ៊ុន រឺស្ថាប័នមួយមើលឱ្យឃើញ។»
១.មកពីសមត្ថភាពនៅមានកម្រិត
បុគ្គលិកខ្លះបើដឹងថាខ្លួនមិនទាន់ចេះ មិនយល់ មិនស្គាល់ការងារ មិនព្រមដាក់ខ្លួនរៀនសូត្រពីគេទេ ថែម​ទាំង​មានអំនួត គិតថាខ្លួនចេះ ធ្វើខ្លួនគ្រាន់បើថែមទៀត។​ ចំណុចនេះ អ្នកគ្រប់គ្រងមិនអាចទុកចិត្ត និង​ប្រ​គល់កាងារធំដុំបានឡើយ ប្រសិនបើបុគ្គលិក​ប្រភេទ​នេះ​មិន​ព្រម​ទម្លាក់ចូលនៅភាពមានះទេនោះ។
២.អាកប្បកិរិយា
ពួកគាត់មិនមានស្មារតីធ្វើការជាក្រុម មិនសហការគ្នា មើលមុខគ្នាមិនចំ​។ ប្រកែកគ្នាយកឈ្នះ និងមាន​ហេតុ​​ផលរៀងៗ​ខ្លួនមិនចេះចប់។ ហើយតែងជំទាស់នូវគំនិត យោបល់អ្នកដ៏ទៃមកលើគំនិតខ្លួន។ ការមិន​ចុះ​សម្រុងនិងគ្នានេះហើយ ធ្វើឱ្យបុគ្គលិកគ្មានស្មារតីស្រឡាញ់ក្រុមហ៊ុន និង​រឹត​តែ​ធ្វើក្រុម​ហ៊ុន​ដើរថយ​ក្រោយ​ក្នុងការបម្រើសេវាកម្មដល់អតិថិជន។
៣.មិនសូវតាំងចិត្តជាមួយការងារ
ពួកគាត់ធ្វើការមិនមែនមកជាមួយនិងក្តីស្រឡាញ់ ឆន្ទះចេញពីចិត្តទេ គឺមកបង្រ្គប់ម៉ោងតែប៉ុណ្ណោះ។ បើ​សិន​ជានណាធ្វើឱ្យប៉ះពាល់អារម្មណ៍គាត់ គាត់ខឹងច្រឡោត រអ៊ូ ធ្វើមុខក្រញ៉ូវ ដែលអាចប៉ះ​ពាល់​ដល់​អា​រម្ម​ណ៍អតិ​ថិ​ជន​។
៤.ខ្វះការទទួលខុសត្រូវ
មកធ្វើការដោយមិនខ្វល់ពីការលំបាករប់សក្រុមហ៊ុន មិនអាណិត មិនយល់ចិត្តអ្នកគ្រប់គ្រង។ ពួកគាត់ មិនបានគិតពីលទ្ធផលថាតើពួកគាត់ផ្តល់ឱ្យក្រុមហ៊ុនអ្វីខ្លះទេ។ សំខាន់គឺចាំតែដល់ខែ បើកប្រាក់ខែ ហើយ​បើយឺតវិញ មានតែរអ៊ូ និយាយដើមក្រុមហ៊ុន។ នៅត្រង់ថា គាត់ធ្វើបានល្អ ឬអត់គឺមិនខ្វល់។
ចំណុចទាំង៤នេះហើយ​ធ្វើឱ្យស្ថាប័នលំបាកដោះស្រាយជាទីបំផុតគឺកើតចេញពីបុគ្គលិកដែលមិនមានសមត្ថភាព គ្មានការប្តេជ្ញាចិត្ត ខ្វះការទទួលខុសត្រូវ និងអាកប្បកិរិយា។ ក្រុមហ៊ុននិងក្លាយជាបំណុលប្រសិនបើមើល មិនឃើញចំណុចខ្វះខាតបុគ្គលិកទេនោះ៕
លោក ប៉ែន បូណា៖ កំហុសបុគ្គលិក៤ចំណុចធ្វើឱ្យក្រុមហ៊ុនក្ស័យធន លោក ប៉ែន បូណា៖ កំហុសបុគ្គលិក៤ចំណុចធ្វើឱ្យក្រុមហ៊ុនក្ស័យធន Reviewed by Komsan4KhmerHD on March 23, 2018 Rating: 5

Widget Recent Post No.



Powered by Blogger.