រឿងពិតទាំង 10 យ៉ាង ទោះបីជារៀនចប់ថ្នាក់បណ្ឌិតក៏មិនប្រាកដថាដឹងឡើយ
នៅលើពិភពលោកមានរឿងច្រើនណាស់ហើយរឿងខ្លះអ្នកក៏បានដឹងរួចទៅហើយ តែចំណែកឯរឿងទាំង 10 ខាងក្រោមនេះវាមិនប្រាកដនោះទេ ថាអ្នកធ្លាប់លឺ។
ថាតើមានអ្វីខ្លះតោះទៅតាមដានទាំងអស់គ្នា៖
១). នៅពេលសន្យាអ្វីមួយយើងតែងថ្ពក់កូនដៃគ្នា តាមពិតទម្លាប់មួយនេះគឺចាប់ផ្តើមចេញពីប្រទេសជប៉ុន ដែលគេប្រើដើម្បីរក្សាពាក្យសច្ចៈចំពោះគ្នាទៅវិញទៅមក។តែតាមពិតទៅនៅសម័យអុីដូក្នុងអំឡុងឆ្នាំ 1603 ទៅ 1863 មានជនជាតិដើមភាគតិចមួយក្រុមនិយមកាត់ម្រាមដៃស្តាំខ្លួនដើម្បីពិសោធន៏ភក្តីភាព ហើយក្រោយៗមកក្មេងៗក៏យកមកលេងរហូតក្លាយជាទម្លាប់ដល់សព្វថ្ងៃនេះ។
២)ផ្កាយព្រហស្បត្តិ៏និងផ្កាយសៅរ៏ មានភ្លៀងធ្លាក់ជាគ្រាប់ពេជ្យ។ អ្នកវិទ្យាសាស្ត្របានលើកឡើងថាកម្លាំងជម្រុងនៅក្ុងផ្កាយព្រះគ្រោះយក្សអាចប្តូរកាបូនឱ្យក្លាយជាគ្រាប់ពេជ្យបានយ៉ាងងាយ។ មុនពេលផ្លេកបន្ទោរឧស្ម័ននឹងក្លាយជាកាបូនពេលធ្លាក់មកត្រឹមកម្ពស់ 1600 គីឡូម៉ែត្រវានឹងប្រែសភាពជារឹងហើយពេលធ្លាក់មកដល់ 600 គីឡូម៉ែត្រវានឹងក្លាយទៅជាពេជ្យ។
៣). នៅក្នុងពិភពលោកមានសត្វស្រមោចច្រើនជាង 16 ពាន់លានក្បាល។
៤).ឈុតអវកាសរបស់ លោក នេលអាមស្ត្រង ដែលគេស្គាល់ថាជាបុរសទីមួយដែលបានជាន់លើឋានព្រះច័ន្ទមុននោះគឺបានផលិតនៅក្នុងរោងចក្រផលិតអាវក្នុងដែលមានទីតាំងស្ថិតនៅទីក្រុង Dover នៃរដ្ឋ Delaware សហរដ្ឋអាមេរិក។
៥).គ្រាប់បែកប៉ារិមាណូចំនួនបីដែលគេបង្កើតឡើងជាលើកដំបូងបំផុតធ្វើឡើងដោយគម្រោងស្រាវជ្រាវមួយដែលមានឈ្មោះថា Manhattan ដែលដឹកនាំដោយសហរដ្ឋអាមេរិកហើយមានការគាំទ្រពីចក្រភពអង់គ្លេស និងប្រទេសកាណាដា។ គម្រោងនេះចាប់ផ្តើមឡើងកាលពីឆ្នាំ 1939 ហើយនិងបញ្ចប់ទៅវិញនៅឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 1946 ។
៦). នៅលើពិភពលោកមានមនុស្សតែម្នាក់ប៉ុននោះដែលនៅរស់រានមានជីវិតពីការវាយប្រហាររបស់អាចម៏ផ្កាយគឺអ្នកស្រី Ann Hodges នៅអំឡុងឆ្នាំ 1954 នៅរដ្ឋ Alabama សហរដ្ឋអាមេរិក ក្នុងខណៈពេលគាត់កំពុងអង្គុយលើសាឡុងនៅក្នុងផ្ទះ។
៧). មានតែសត្វខ្លាឃ្មុំខូឡាប៉ុននោះដែលមានក្រយ៉ៅដៃស្រដៀងនឹងក្រយ៉ៅដៃរបស់មនុស្សយើង ហើយកន្លងមកក៏ធ្លាប់មានអ្នកបន្លំស្នាមមេដៃនេះដែរ។
៨). ប្រទេសរុស្ស៊ីមានទំហំធំជាងភពតឿភ្លុយតូ ដោយសារតែប្រទេសរុស្ស៊ីមានទំហំរហូតដល់ទៅ17,098,246 គីឡូម៉ែត្រការ៉េក្នុងខណៈដែលភពក្រេះមួយនេះមានទំហំត្រឹមតែ 16,650,000 តែប៉ុននោះ។
ភពតឿភ្លុយតូ |
៩).រឿងមុនដំបូងគេបំផុតដែលសត្វស្វាធ្វើនៅពេលឃើញកញ្ចក់គឺពួកវាពិនិត្យមើលមុខមាត់ខ្លួនឯង។
ត្វស្វា |
១០). ពេលហែលទឹកសមុទ្រជួបត្រីឆ្លាមនេះមិនត្រូវរត់គេចឡើយព្រោះគ្មានប្រយោជន៏ឡើយ តែអ្នកអាចហែលឈរនៅអោយស្ងៀមទម្រាំតែវាហែលទៅបាត់ ឬក៏អ្នកអាចដាល់ចុងច្រមុះឬភ្នែករបស់វាក៏បានដែរ៕
រឿងពិតទាំង 10 យ៉ាង ទោះបីជារៀនចប់ថ្នាក់បណ្ឌិតក៏មិនប្រាកដថាដឹងឡើយ
Reviewed by Komsan4KhmerHD
on
March 23, 2018
Rating: