ឧស្សាហ៍ជួបបញ្ហាបាក់ទឹកចិត្ត? តោះមកអានការណែនាំពីអ្នកជំនាញ
ស្ដ្រេស (Stress) ឬជំងឺតានតឹងផ្នែកអារម្មណ៍ តែងកើតមានជារឿយៗចំពោះមនុស្សជាច្រើនក្នុងសម័យនេះ។ ការងារច្រើន ការសិក្សាច្រើន បញ្ហាគ្រួសារ និងស្នេហា រួមផ្សំនឹងសម្ពាធផ្លុវចិត្តផ្សេងទៀត ពិតជាធ្វើឱ្យអារម្មណ៍យើងស្មុគស្មាញពិបាកនឹងគ្រប់គ្រង។
អ្នកជំនាញណែនាំវិធីទាំង ៤ នេះដើម្បីជួយសង្គ្រោះខ្លួនឯងពី ស្ដ្រេស៖
១. បន្លប់ខ្លួនឯង៖
លេងហ្គេម |
២. ប្រឡូកចូលសង្គម៖
ការគេងជាកត្តាកំណត់អារម្មណ៍អ្នកយ៉ាងមានឥទ្ធិពល។ អ្នកត្រូវចាប់ផ្ដើមទម្លាប់ល្អដោយចូលគេងពីព្រលប់ ងើបពីព្រលឹមឲ្យទៀងម៉ោងជារៀងរាល់ថ្ងៃ។ ពេលគេងបានគ្រប់គ្រាន់នោះភ្នែក និងខួក្បាលអ្នកសម្រាកបានគ្រប់គ្រាន់ ដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងរីករាយនៅថ្ងៃថ្មីបន្ទាប់ស្បើយកង្វល់ពីម្សិលមិញ៕
ផឹកស្រាបៀរដេម្បីរំសាយអារម្មណ៌ |
មនុស្សជាច្រើនព្យាយាមដកខ្លួនពីសង្គមពេលជួបភាពតានតឹង។ តែជម្រើសនេះវាអាចជួយអ្នកបានមួយរយៈខ្លី។ បើអ្នកបន្តចេញឆ្ងាយពីសង្គមទៀត អ្នកនឹងរងវិបត្តិកាន់តែធ្ងន់។
អ្នកជំនាញណែនាំឱ្យអ្នកស្វែងរកទំនាក់ទំនងជាមួយអ្នកដទៃ មិត្តភក្ដិ គ្រួសារ ដើម្បីចៀសផុតពីភាពឯកាដែលនាំឱ្យអ្នកគិតអ្វីផ្ដេសផ្ដាស។ ក្នុងនោះមើលកុន ផឹកកាហ្វេ ចូលរួមកម្មវិធីជប់លៀង ចូលរួមសិក្ខាសាលា ការអប់រំផ្លូវចិត្តសុទ្ធតែអាចជួយបាន។
៣. បំពេញតម្រូវការរាងកាយ៖
បំពេញតម្រូវការរាងកាយ |
បើទោះបីស្ដ្រេសឬភាពតានតឹងជាបញ្ហាផ្លូវចិត្ត តែការបំពេញបំប៉នផ្នែករាងកាយក៏អាចជួយបានច្រើនផងដែរ។ ការបំពេញតម្រូវការរាងកាយមានច្រើនបែប។ ក្នុងនោះអ្នកខ្លះអាចនឹងចូលចិត្តការរួមភេទ អ្នកខ្លះជ្រើសការហាត់ប្រាណដើម្បីបំបាត់កង្វល់។
បន្ថែមពីនោះអ្នកអាចបំពេញថាមពលរាងកាយដូចជាតាមរយៈការទទួលទានអាហារមានវីតាមីនបន្ថែម ឬញ៉ាំអាហារ ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ដើម្បីឲ្យរាងកាយអ្នកអាចមានកម្លាំងគ្រប់គ្រាន់ធននឹងអារម្មណ៍ធុញថប់ទាំងនោះ។
៤. គេងឲ្យបានគ្រប់គ្រាន់៖
គេងឲ្យបានគ្រប់គ្រាន់ |
ឧស្សាហ៍ជួបបញ្ហាបាក់ទឹកចិត្ត? តោះមកអានការណែនាំពីអ្នកជំនាញ
Reviewed by Komsan4KhmerHD
on
February 27, 2018
Rating: