បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ |
នរណាក៏ដឹងដែរថា កាវ ៥០២ ជាកាវកំពូលស្អិតដែលអាចបិទវត្ថុជាច្រើនឱ្យជាប់មិនរបេះ។ ចុះប្រសិនបើចៃដន្យ កាវ ៥០២ នោះប្រឡាក់ជាប់ផ្នែកណាមួយនៃរាងកាយរបស់យើងដូចជាដៃ ជើង ត្របកភ្នែក និងបបូរមាត់ជាដើម តើត្រូវធ្វើយ៉ាងណាទៅ?
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ |
ខាងក្រោមនេះជាវិធីដែលយើងអាចអនុវត្តដើម្បីជៀសវាងហានិភ័យផ្សេងៗ៖
1. ករណីប្រឡាក់ដៃ ជើង និងខ្លួនប្រាណ៖
ករណីប្រឡាក់ដៃ ជើង និងខ្លួនប្រាណ |
វីធីទី ១៖ ត្រូវត្រាំដៃកន្លែងដែលប្រឡាក់នោះក្នុងទឹកក្តៅឧណ្ហៗជាមួយសាប៊ូ ឬ ត្រាំដៃក្នុងទឹកខ្មេះ។ បានបន្តិចកាវនឹងរលាយហើយរបូតចេញពីដៃ បន្ទាប់មកយើងត្រដុសកាវចេញពីដៃថ្នមៗជាការស្រេច។
ត្រូវត្រាំដៃកន្លែងដែលប្រឡាក់នោះក្នុងទឹកក្តៅឧណ្ហៗជាមួយសាប៊ូ |
វីធីទី ២៖ អាចលាបប្រេងខ្យល់ពីលើកន្លែងដៃដែលប្រឡាក់កាវ ក៏អាចជម្រុះកាវឱ្យរបូតចេញដូចគ្នា។
វីធីទី ៣៖ ទឹកថ្នាំប៉ូលា ឬថ្នាំលាបក្រចកដៃក៏មានប្រសិទ្ធភាពមិនចាញ់ប្រេងខ្យល់ដែរ។ អាចយកវាមកលាបលើដៃជាប់កាវ ហើយក៏អាចឱ្យរបូតកាវចេញដែរ។
វីធីទី ៤៖ បើពុំមានប្រេងខ្យល់ឬថ្នាំលាបក្រចក អាចយកអាល់កុលឬសាំងមកលាបលើដៃប្រឡាក់កាវ ដើម្បីជម្រះកាវនោះបានដូចគ្នា។
អាចលាបប្រេងខ្យល់ពីលើកន្លែងដៃដែលប្រឡាក់កាវ |
វីធីទី ៥៖ លាយអំបិល ២ ស្លាបព្រាបាយនឹងទឹកបន្តិច រួចត្រដុសត្រង់កន្លែងប្រឡាក់កាវ ទុក ៣០វិនាទី ទៅ ១នាទី នោះកាវនឹងរបកដោយឯងឯង។
2. ករណីប្រឡាក់ត្រង់បបូរមាត់៖
បើប្រឡាក់កាវ ៥០២ ត្រង់បបូរមាត់ កុំព្យាយាមហារមាត់ឱ្យសោះព្រោះវានឹងធ្វើឱ្យរបួសហូរឈាម ដោយសារកាវវាស្អិតខ្លាំងពេក។
គួរត្រាំបបូរមាត់ក្នុងទឹកក្តៅឧណ្ហៗ ឬយកទឹកក្ដៅមកទះថើៗលើមាត់ មួយសន្ទុះក្រោយមកចាប់ផ្ដើមហាមាត់តិចៗ រហូតអាចជម្រះកាវនោះបាន។
ករណីប្រឡាក់ត្រង់បបូរមាត់ |
3. ករណីប្រឡាក់កាវត្រង់ត្របកភ្នែក៖
ដូចគ្នានឹងបបូរមាត់ដែរ ចៀសវាងបើកភ្នែកភ្លាមៗព្រោះអាចធ្វើឱ្យរបួសភ្នែក។ គួរយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ណៗស្អំលើត្របកភ្នែកត្រង់កន្លែងប្រឡាក់កាវ ហើយជូតថ្នមៗ។ ចាំរហូតដល់មានអារម្មណ៍ថាកាវវចាប់ផ្ដើមរបេះសឹមបើកភ្នែកតិចៗដើម្បីជម្រុះកាវចេញ រួចលាងទឹកឱ្យស្អាត។
ករណីប្រឡាក់កាវត្រង់ត្របកភ្នែក |
តែប្រសិនបើកាវចូលភ្នែក ត្រូវតែប្រញាប់ប្រញាលឱ្យគេនាំទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៕
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
Reviewed by Komsan4KhmerHD
on
February 27, 2018
Rating: