ការសង់ផ្ទះដើម្បីស្នាក់នៅ គឺជារឿងសំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ។ ចំណែកឯបញ្ហាប្រឈមគឺរឿងលុយនេះហើយ។ ដូច្នេះដើម្បីជាការចូលរួមកាត់បន្ថយការចំណាយលើការសង់ផ្ទះស្នាក់នៅរបស់ប្រជាពលរដ្ឋ Sabay សូមបង្ហាញក្រុមហ៊ុន២នៅកម្ពុជា មានសេវាសង់ផ្ទះក្នុងតម្លៃសមរម្យបំផុត។
១. ក្រុមហ៊ុន KTEC Engineering
ក្រុមហ៊ុននេះមានសមត្ថភាពពិសេស អាចសាងសង់ផ្ទះដល់អតិថិជនបានលឿនទាន់ចិត្ត ថែមទាំងចំណាយថវិកាអស់តិច។
 |
ក្រុមហ៊ុន KTEC Engineering |
 |
ក្រុមហ៊ុន KTEC Engineering
លោក Kitt Maneerat ម្ចាស់ក្រុមហ៊ុនខាងលើ និងជាអ្នកជំនាញវិស្វករ ប្រាប់ Sabay ថា ក្រុមហ៊ុនរបស់លោកមានបច្ចេកទេសថ្មី គឺបង្កើតរោងចក្រធ្វើបេតុង ដែលលក្ខណៈពិសេសនៃបេតុងនេះអាចយកទៅសង់ផ្ទះបានរហ័សដោយមិនចាំបាច់ប្រើប្រាស់ស៊ីម៉ងត៍ច្រើនដូចមុន គ្រាន់តែផ្គុំបេតុងឡើងជាការស្រេច។ ជារៀងរាល់ថ្ងៃ រោងចក្រលោកប្រើប្រាស់ស៊ីម៉ងត៍មិនក្រោម ៣ម៉ឺនតោននោះទេ ដើម្បីផលិតជាបេតុង។
សម្រាប់ទំហំផ្ទះតូចល្មម (៧x៥ម៉ែត្រ) ចំណាយពេលតែ ២០ថ្ងៃគឺរួចរាល់ហើយ និងចំណាយថវិកាប្រមាណ ៣៥០០ប៉ុណ្ណោះ ដោយមួយម៉ែត្រការ៉េក្នុងតម្លៃ ១០០ដុល្លារ សម្រាប់ការដឹកជញ្ជូនមកសាងសង់រាជធានីភ្នំពេញគឺមិនគិតថ្លៃធ្វើដំណើរឡើយ។
មកទល់បច្ចុប្បន្នក្រុមហ៊ុននេះបានទទួលម៉ៅការគម្រោងសាងសង់ជាច្រើននៅកម្ពុជា ដូចជាគម្រោងមួយផ្នៃកនៃពហុកីឡាដ្ឋានសម្ដេចតេជោ ហ៊ុន សែន គម្រោងលំនៅដ្ឋានផ្ទះល្វែង ផ្ទះវីឡា និងផ្ទះតូចៗ។
២. ក្រុមហ៊ុនឌិនសត្យា ខនស្រ្តាក់សិន
សេវាកម្មសង់ផ្ទះបង់រំលស់ដំបូងគេនៅកម្ពុជា កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនមានកម្រិតជីវភាពមធ្យម ទាប ដែលអាចជួយសម្រួលក្នុងការសង់ផ្ទះដោយមិនចាំបាច់មានលុយខ្លួនឯង ១០០%នោះទេ។ តើមានលក្ខខណ្ឌអ្វីខ្លះមុននឹងទទួលបានសេវាកម្មសង់ផ្ទះបង់រំលស់នេះ?
 |
ក្រុមហ៊ុនឌិនសត្យា ខនស្រ្តាក់សិន |
ជំហានដំបូង គឺគ្រាន់តែមានប្លង់ដី ឬទីតាំងច្បាស់លាស់ មិនថាប្លង់នោះជាប្លង់រឹង ប្លង់ទុន ប្លង់ដាក់បញ្ចាំក្នុងធនាគារយ៉ាងណាក៏ដោយគឺអាចសង់បានទាំងអស់។ ហើយមួយវិញទៀតនោះ ចំពោះតម្លៃផ្ទះត្រឹម២ម៉ឺនដុល្លារបងប្អូនប្រជាពលរដ្ឋត្រូវមានលុយខ្លួនឯង ៣០% និង ៧០%ទៀតអាចបង់រំលស់ ៥ឆ្នាំ។ ក្នុងមួយខែអាចបង់ចាប់ពី ២០០ដុល្លារឡើងទៅអាស្រ័យលើចំណូលរបស់ប្រជាជន។
ចំណែកផ្ទះគឺអាស្រ័យលើប្រជាជន ចង់បានម៉ូតអ្វីក៏បានដែរ ក្រុមហ៊ុនពុំមានកំណត់ទេ មិនថា ផ្ទះឈើ ផ្ទះថ្ម ផ្ទះខ្ពស់ ផ្ទះទាប និយាយជារួមចង់បានផ្ទះយ៉ាងក៏បានដែរ។លោក បន្តទៀតថា មិនថា ប្រជាជនមានកម្រិតជីវភាពមធ្យម ក្រីក្រ ឬក៏ជាបុគ្គលណាមកពីកន្លែងណា ឱ្យតែចង់មានកន្លែងស្នាក់នៅត្រឹមត្រូវគឺអាចមកទទួលសេវាកម្មសង់ផ្ទះបង់រំលស់នេះទាំងអស់។ អ្វីដែលកាន់តែពិសេសនោះ ក្រោយការសាងសង់បានបញ្ចប់គឺអាចស្នាក់នៅតែម្ដងពុំមាន លក្ខខណ្ឌកិច្ចសន្យានាំឱ្យប្រជាជនពិបាកនោះទេ។
រីឯគ្រឿងសំណង់ក្នុងការសាងសង់វិញ ប្រជាជនមិនបាច់ព្រួយបារម្ភទេ ឬទិញខ្លួនឯងឡើយ កាន់តែងាយស្រួលទៀតនោះ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការកំណត់ថា ចង់បានគ្រឿងសំណង់ប្រភេទណា? ចង់ទិញខ្លួនឯងវិញ ឬ ក៏រកជាងខ្លួនឯងក៏បានដែរ។ បន្ទាប់មកក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មសង់ផ្ទះបង់រំលស់នឹងគូសប្លង់ជូន ហើយកំណត់សម្ភារៈ និងតម្លៃឱ្យបងប្អូនប្រជាពលរដ្ឋពិចារណាបន្ថែមទៀត។
បច្ចុប្បន្ននេះនៅកម្ពុជា មិនមែនមានត្រឹមតែសេវាកម្មសង់ផ្ទះបង់រំលស់នេះទេ គឺមានគ្រប់ការសាងសង់ទាំងអស់ មិនថាសង់ជា ការ៉ាសសាំង តារាងបាល់ទាត់ កសិដ្ឋានចិញ្ចឹមសត្វ បន្ទប់ទឹក ផ្ទះបាយ។ល។ ដូចនេះជាភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាមួយកម្រិតទៀត ក្នុងការជួយសម្រួលក្នុងជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង៕
|