Advertising

សណ្ឋាគារ​​ជម្រៅ៩០ម៉ែត្រក្នុងដីលើកដំបូងក្នុងលោកស្ថិតនៅប្រទេសចិន

សណ្ឋាគារ​​អន្តរជាតិ The Shimao Wonderland ដែល​​​បច្ចុប្បន្ន​​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់នៅឡើយ គឺជា​​សណ្ឋាគារ​ដំបូងគេ​បង្អស់​ក្នុង​លោកដែល​មាន​ទីតាំង​ក្នុង​ជម្រៅដី៩០ម៉ែត្រ ដែលជា​កន្លែង​ជីក​យក​ថ្ម​​មាន​ទឹក​ធ្លាក់។
សាងសង់​នៅ​​ជាប់​នឹង​ភ្នំ​ធៀនម៉ា ក្នុង​ស្រុកសុងជៀន សៀងហៃ ប្រទេស​ចិន និង​ចម្ងាយ ៥០គីឡូម៉ែត្រ​ពី​ទីប្រជុំជន​​ក្រុង ជា​សណ្ឋាគារ​ប្រណីត​មួយ​​​​ដែល​ត្រូវ​បាន​រចនា​​ប្លង់​ដោយ​ស្ថាបត្យករ​អង់គ្លេស លោក Martin Jochman។ ត្រូវ​បាន​សាងសង់​ដោយ​ផ្ទាល់​នៅ​លើ​ទីតាំង​​​គាស់​​យក​ថ្ម​ដែល​គេ​បាន​បោះបង់​ចោល​មួយ ដោយ​មាន​បន្ទប់​ខ្លះ​ស្ថិត​នៅ​ក្រោមទឹក​ជាមួយ​នឹង​​ទឹក​ជ្រោះ​ហូរ​ឆ្លង​កាត់ និង​ទិដ្ឋភាព​មិន​គួរ​ឱ្យ​ជឿ​​​​ពី​​ជាន់​ខាង​លើ។
The Shimao Wonderland​ in China
The Shimao Wonderland
មាន​ការ​ពន្យារ​ពេល​​ប៉ុន្មាន​ដង​មុន​ឆ្នាំ២០១៤ ប៉ុន្តែ​ចាប់តាំង​ពីឆ្នាំ២០១៥មក ការ​បង្កើន​ប្រសិទ្ធភាព​គំនូស​ប្លង់ ​និង​ការ​សាងសង់​នៅ​នឹង​កន្លែង​បាន​ឆ្ពោះ​ទៅ​មុខ​ក្នុង​ជំហាន​លឿន ហើយ​ជា​ចុងក្រោយ​ម្ចាស់​របស់​សណ្ឋាគារ​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​​​កាលពី​ឆ្នាំមុន។ បច្ចុប្បន្ន​ រចនាសម្ព័ន្ធ​សំខាន់​ស្ទើរតែ​ទាំងស្រុងត្រូវ​បាន​បញ្ចប់​ទៅ​ហើយ និង​កំពុង​​​ដំណើរការ​​ការងារ​បំពាក់​គ្រឿង​បរិក្ខារ។
យោង​តាម​គេហទំព័រ HOMECRUX សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នេះ​ត្រូវ​បាន​​រំពឹង​ថា នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ២០១៨។ វាមាន​១៩ជាន់ ក្នុង​នោះ១៧ជាន់​ស្ថិត​នៅ​ក្រោម​ដី ដោយ​មាន​២​ជាន់​ក្រោមទឹក និង​២ជាន់​នៅ​​ខាងលើ​រណ្ដៅ។ វានឹងមានបន្ទប់ស្នាក់នៅប្រហែល​​៣៨០ទៅ៤០០បន្ទប់ បន្ទប់​សន្និសីទ​ធំ​ទូលាយ បន្ទប់​ទទួល​ភ្ញៀវ ភោជនីយដ្ឋាន អាងហែលទឹក​តូច​ ​​និង​អាងហែលទឹក​ដ៏​ធំ​មួយ។ មាន​ជាន់​ក្រោម​ទឹក​ចំនួន​ពីរ​​​ផ្ដល់​នូវ​សម្ភារៈ​កីឡា​ក្នុង​ទឹក និង​ផ្ទះ​​ភោជនីយដ្ឋាន​មួយ ដែល​ទល់​មុន​នឹង​អាង​ចិញ្ចឹម​ត្រី​​ដែលមានជម្រៅ​ដប់​ម៉ែត្រ។ វា​ក៏​​មាន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ ក្នុង​ការ​រចនា​ឡើង​​ដើម្បី​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​អាគារ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថានផងដែរ។
The Shimao Wonderland

The Shimao Wonderland

The Shimao Wonderland

សណ្ឋាគារ​​ជម្រៅ៩០ម៉ែត្រក្នុងដីលើកដំបូងក្នុងលោកស្ថិតនៅប្រទេសចិន សណ្ឋាគារ​​ជម្រៅ៩០ម៉ែត្រក្នុងដីលើកដំបូងក្នុងលោកស្ថិតនៅប្រទេសចិន Reviewed by Komsan4KhmerHD on April 01, 2018 Rating: 5

Widget Recent Post No.



Powered by Blogger.