Advertising

PCX ឆ្នាំ​ ២០១៨ ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង





Honda PCX 2018
Honda PCX 2018
ម៉ូតូ​ Honda PCX ស៊េរី​ឆ្នាំ​ ២០១៨ ត្រូវ​បាន​ហាង​លក់​មួយ​ចំនួន​នាំ​យក​មក​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​ ដោយ​ដាក់​លក់​ក្នុង​តម្លៃ​ដល់​​ខ្ទង់​​ ៤ ២០០ ដុល្លារ ឯណោះ​ ជា​តម្លៃ​ខ្ពស់​មួយ​បើ​ធៀប​នឹង​ម៉ូតូ​ PCX ស៊េរី​មុន។

Honda PCX 2018
Honda PCX 2018
យ៉ាងណាក្ដី​រយៈពេល​ប្រមាណ​ ៣ ខែ​បន្ទាប់​ពី​ចេញ​លក់​លើ​ទីផ្សារ​ ម៉ូតូ​កម្លាំង​ម៉ាស៊ីន​ ១៥០ សេសេ​នេះ​ បាន​ធ្លាក់​ចុះ​អស់​​ប្រមាណ​ ៤០០ ដុល្លារ​ ដោយ​បច្ចុប្បន្ន​នេះ​នៅ​សល់​តម្លៃ​ត្រឹម​ ៣ ៧៥០ ទៅ ៣ ៨០០ ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​នា​ទីក្រុង​ភ្នំពេញ។ ​
Honda PCX 2018
Honda PCX 2018
ការ​ទម្លាក់​តម្លៃ​នេះ​ក្នុង​គោល​បំណង​ជំរុញ​​ចំនួន​លក់​ និង​ដើម្បី​កុំ​ឲ្យ​តម្លៃ​ម៉ូតូ​ស៊េរី​ឆ្នាំ​ ២០១៨ ​ខុស​គ្នា​ពី​ស៊េរី​ឆ្នាំ​ ២០១៧ ខ្លាំង​​ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ៣ ០០០ ដុល្លារ​ប៉ុណ្ណោះ។
Honda PCX 2018
Honda PCX 2018


ម៉ូតូ​ Honda PCX ស៊េរី​ឆ្នាំ​ ២០១៨ ​បាន​ផ្លាស់​ប្ដូរ​មក​ប្រើ​កុងទ័រ​បែប​ឌីជីថល​សុទ្ធ​ មិន​ប្រើ​លាយ​នឹង​កុងទ័រ​ធម្មតា​ដូច​ស៊េរី​មុន, មាន​ចង្កៀង​មុខ​ក្រោយ​រចនាបថ​ថ្មី​ ទាក់​ទាញ​ខ្លាំង​ពេល​បើកបរ​ពេញ​យប់, មាន​ភ្លើង​សម្រាប់​ស្វាគមន៍​ (Welcome Light) និង​មាន​បំពាក់​បច្ចេកវិទ្យា​ឆ្លាត​វៃ​របស់​ហុងដា​ ជួយ​ម៉ាស៊ីន​ឲ្យ​​ស្ងាត់​ស្អាត និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ៕​​​​​​​​​
Honda PCX 2018

Honda PCX 2018

Honda PCX 2018

  







PCX ឆ្នាំ​ ២០១៨ ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង PCX ឆ្នាំ​ ២០១៨ ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង Reviewed by Komsan4KhmerHD on February 28, 2018 Rating: 5

Widget Recent Post No.



Powered by Blogger.