ធនាគារ CIMB ប្រកាសឲ្យអាហារូបករណ៍ ១០០% រៀនគ្រប់សាលាល្បីៗលើពិភពលោក
ដើម្បីអភិវឌ្ឍសមត្ថភាពយុវជនក្នុងតំបន់អាស៊ាន CIMB Group កំពុងផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅគ្រប់សាកលវិទ្យាល័យល្បីឈ្មោះនៅជុំវិញពិភពលោក។ ការផ្តល់អាហារូបករណ៍ដ៏ធំនេះ គឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ មីនា ២០១៨ ដែលបើកទទួលពាក្យស្នើសុំសម្រាប់សិស្សទាំងអស់ទើបបញ្ចប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងមានអាយុក្រោម ២៤ឆ្នាំ ហើយស្ថិតនៅក្នុងកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ វៀតណាម និង ហ្វីលីពីន។
អាហារូបករណ៍នេះ នឹងផ្ដល់ជំនួយឧបត្ថម្ភ ១០០% រួមមាន ថ្លៃសិក្សា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដំណើរកម្សាន្តមកស្រុកកំណើត សេវាធានារ៉ាប់រង ព្រមទាំងថ្លៃចំណាយផ្សេងៗ ហើយថែមទាំងមានឱកាសធ្វើជាបុគ្គលិកហាត់ការ និងពេញសិទ្ធិ ក្នុងចំណោមសាខារបស់ CIMB Group ទូទាំងតំបន់ ទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។
លោកស្រី អ៊ុំ ចិន្តាភក្តី នាយិកាធនធានមនុស្ស CIMB និយាយថា៖ "អាហារូបករណ៍របស់ CIMB នេះ ជាឱកាសមាស សម្រាប់សិស្សនិស្សិតខ្មែរ ដើម្បីចាប់យកឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗ និងឱកាសការងារនៅ CIMB"។
![]() |
ធនាគារ CIMB ប្រកាសឲ្យអាហារូបករណ៍ ១០០% រៀនគ្រប់សាលាល្បីៗលើពិភពលោក |
និស្សិតអាហារូបករណ៍ ក៏ទទួលបានការយកចិត្តទុកដាក់ ព្រមទាំងតម្រង់ទិសពីធនាគារ CIMB សម្រាប់ការសិក្សា ការបណ្ដុះបណ្ដាល ដែលជាឱកាសភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក និងគណៈគ្រប់គ្រងជាន់ខ្ពស់ រួមទាំងការចូលរួមកម្មវិធីតំបន់អាស៊ាននានារបស់ CIMB ទៀតផង។
យុវតី ងួន ពញ្ញានាត និស្សិតខ្មែរមួយរូបក្នុងចំណោមបណ្ដាប្រទេសផ្សេងៗ ដែលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ McGill ប្រទេសកាណាដា បានឲ្យដឹងថា៖ "ខ្ញុំពិតជាពេញចិត្តការសិក្សារបស់ខ្ញុំ នៅទីនេះ ដោយមានគុណភាពអប់រំស្តង់ដារពិភពលោក រួមទាំងបរិយាកាសថ្មីៗ ដែលខ្ញុំបានរៀនសូត្រពីនេះ។ ខ្ញុំសូមអរគុណដល់ CIMB ដែលផ្ដល់អាហារូបករណ៍ដ៏មានតម្លៃនេះ"។
អាហារូបករណ៍តំបន់អាស៊ានរបស់ CIMB ផ្ដល់ជូនមុខវិជ្ជាសិក្សាជាច្រើនរួមមាន៖
- ពាណិជ្ជកម្ម
- ការគ្រប់គ្រង
- គណនេយ្យ
- ធនាគារ និងហិរញ្ញវត្ថុ
- សេដ្ឋកិច្ច
- ការច្នៃប្រឌិត និងភាពជាសហគ្រិន
- ការគ្រប់គ្រងហានិភ័យ
- វិទ្យាសាស្ត្រនយោបាយ
- ទំនាក់ទំនងអន្តរជាតិ
- វិទ្យាសាស្ត្រកុំព្យូទ័រ
- ព័ត៌មានវិទ្យា
- ប្រព័ន្ធផ្សព្វផ្សាយឌីជីថល
- គណិតវិទ្យា
- វិទ្យាសាស្ត្រពិត
- ការស្រាវជ្រាវប្រតិបត្តិការ
- ទំនាក់ទំនង
- ច្បាប់
- វិស្វកម្ម និងមុខវិជ្ជាដទៃទៀត
សម្រាប់លក្ខខណ្ឌដាក់ពាក្យស្នើសុំ និងព័ត៌មានបន្ថែម សូមចូលទៅវិបសាយ www.cimb.com/aseanscholarship ៕
![]() |
ធនាគារ CIMB ប្រកាសឲ្យអាហារូបករណ៍ ១០០% រៀនគ្រប់សាលាល្បីៗលើពិភពលោក |
ធនាគារ CIMB ប្រកាសឲ្យអាហារូបករណ៍ ១០០% រៀនគ្រប់សាលាល្បីៗលើពិភពលោក
Reviewed by Komsan4KhmerHD
on
February 26, 2018
Rating:
